ក្តៅៗ!! Page ហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ត្រូវបានជនអនាមិក​ Hack លួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ


មុននេះបន្តិចនាម៉ោង ១២ៈ២៥នាទីថ្ងៃត្រង់ ថ្ងៃទី ២៥/០២/២០១៩ Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាត្រូវបានជនអនាមិក ឬ Hacker ធ្វើការវាយលុក ដោយបានលុបទិន្នន័យ និងព័ត៌មានមួយចំនួនធំ។  មកដល់ពេលនេះ Page របស់សម្តេចត្រូវបានដំណើរការជាធម្មតាវិញហើយ។ សូមអានខ្លឹមសារដែលផុសដោយសម្តេចផ្ទាល់ខាងក្រោម៖




នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។

ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង៕

Post a Comment

0 Comments