បើចោលរឿងតូចៗទាំងនេះមិនបានទេ អនាគតចង់ក្លាយជាអ្នកមាន អាចពិបាកបន្តិចហើយ



មនុស្សគ្រប់រូបតែងតែចង់បានភាពជោគជ័យក្នុងជីវិត ប៉ុន្តែពេលខ្លះដំណើរជីវិតមិនបានដើរទៅតាមអ្វីដែលយើងគ្រោងទុកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាយើងមានចិត្តតស៊ូ និងមានគម្រោងច្បាស់លាស់ នោះភាពជោគជ័យក្នុងជីវិតនឹងអាចកើតមានមិនខាន។



ចំណាំ៖ សូមអភ័យទោសដល់ក្រុមការងាររបស់យើងខ្ញុំផង ដែលយករូបលោកឧកញ្ញ៉ា ហុង ពីវ មកប្រើប្រាស់ធ្វើជា thumbnail ដោយគ្មានការអនុញ្ញាតិ 🙏

ទន្ទឹមគ្នានឹងនេះដែរ មនុស្សស្ទើរតែគ្រប់គ្នាបានលះបង់អ្វីៗដែលសំខាន់ជាច្រើនក្នុងជីវិត ដើម្បីទទួលបានភាពជោគជ័យ។នុស្សគ្រប់រូបតែងតែចង់បានភាពជោគជ័យក្នុងជីវិត ប៉ុន្តែពេលខ្លះដំណើរជីវិតមិនបានដើរទៅតាមអ្វីដែលយើងគ្រោងទុកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាយើងមានចិត្តតស៊ូ និងមានគម្រោងច្បាស់លាស់ នោះភាពជោគជ័យក្នុងជីវិតនឹងអាចកើតមានមិនខាន។

ទន្ទឹមគ្នានឹងនេះដែរ មនុស្សស្ទើរតែគ្រប់គ្នាបានលះបង់អ្វីៗដែលសំខាន់ជាច្រើនក្នុងជីវិត ដើម្បីទទួលបានភាពជោគជ័យ។

ខាងក្រោមនេះគឺជាអ្វីៗដែលអ្នកត្រូវលះបង់ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត៖

• ពេលវេលា
យើងទាំងអស់គ្នាមានពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា ដូច្នេះហើយយើងគួរតែប្រើពេលវេលាទាំងនោះឲ្យមានតម្លៃ។ នៅពេលអ្នកលះបង់ពេលវេលាដើម្បីបំពេញភារកិច្ច ឬការងារណាមួយ អ្នកតែងតែសម្រេចការងារទាំងនោះបានដូចក្តីប្រាថ្នាដោយសារអ្នកបានផ្តោតចិត្តគំនិតទៅលើកិច្ចការងារនោះយ៉ាងម៉ត់ចត់។

• ស្ថេរភាពហិរញ្ញវត្ថុ
មនុស្សដែលទទួលបានភាពជោគជ័យភាគច្រើនតែងតែធ្លាប់ជួបបញ្ហាហិរញ្ញវត្ថុ។ ដើម្បីតាមចាប់ក្តីសុបិន ហើយអ្នកមិនត្រូវទុកប្រាក់ខែជាធំនោះទេ។ អ្នកគួរតែជ្រើសរើសការងារណាដែលអាចជំរុញអាជីពរបស់អ្នកឲ្យទៅមុខបាន ទោះបីជាការងារនោះផ្តល់ប្រាក់ខែតិចជាងការងារមួយផ្សេងទៀតក៏ដោយ។ បើសិនជាអ្នកមិនប្រថុយនឹងលះបង់ស្ថេរភាពក្នុងជីវិតទេ អ្នកអាចនឹងបោះបង់ឱកាសដែលអាចធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងមិនខាន។

• ជីវិតផ្ទាល់ខ្លួន
នៅពេលដែលអ្នកប្តេជ្ញាស្វែងរកភាពជោគជ័យក្នុងជីវិត អ្នកក៏អាចកែប្រែជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ មិនថាមិត្តភាព ស្នេហា ឬទំនាក់ទំនងក្នុងក្រុមគ្រួសារនោះទេ។ អ្នកប្រហែលជាមិនអាចជួបពួកគេគ្រប់ពេល ដូចដែលអ្នកធ្លាប់ធ្វើឡើយ ព្រោះអ្នកនឹងត្រូវចំណាយពេលវេលាយ៉ាងច្រើន ដើម្បីរកភាពជោគជ័យសម្រាប់ខ្លួនឯង។ ប៉ុន្តែកុំមានការព្រួយបារម្ភអី ព្រោះថានៅពេលដែលអ្នកសម្រេចគោលដៅ ឬក្តីសុបិនរបស់អ្នកហើយ អ្នកនឹងមានពេលវេលាកាន់តែច្រើន ដើម្បីចំណាយជាមួយពួកគេមិនខាន។

• ការគេង
ពេលខ្លះទោះបីជាអ្នកបានចំណាយពេលយ៉ាងច្រើនក្នុងពេលថ្ងៃ ដើម្បីធ្វើការងារក៏ដោយ ក៏អ្នកនៅតែត្រូវចំណាយពេលវេលាមួយចំណែកនៅពេលយប់ ដើម្បីបង្កើនល្បឿនការងារទាំងនោះឲ្យឆាប់ហើយផងដែរ។ សម្រាប់អ្នកដែលចង់ទទួលបានជោគជ័យក្នុងជីវិត ការគេងនឹងត្រូវកាត់បន្ថយតិចជាងធម្មតាមិនខាន ប៉ុន្តែនៅពេលដែលអ្នកបានបំពេញការងារហើយ អ្នកអាចមានអារម្មណ៍ល្អជាងការគេងគ្រប់គ្រាន់ទៅទៀត។

• សុខភាព
ពេលខ្លះអ្នករវល់ធ្វើការងារពេក ទើបអ្នកមិនសូវបានយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ ផ្លូវចិត្ត និងអារម្មណ៍របស់អ្នកឲ្យបានឌិតដល់។ មនុស្សដែលជោគជ័យភាគច្រើនជួបបញ្ហានេះ ប៉ុន្តែពួកគេនៅតែព្យាយាមបំពេញកិច្ចការងាររបស់គេឲ្យបានល្អដែរ។ យ៉ាងណាមិញ អ្នកគួរចងចាំថាការលះបង់សុខភាពនេះ គ្រាន់តែជាការលះបង់បណ្ដោះអាសន្នប៉ុណ្ណោះ ហើយពេលខ្លះក៏គួរចំណាយពេលយកចិត្តទុកដាក់លើសុខភាពឲ្យបានល្អផងដែរ ទើបអាចសំរេចជោគជ័យបាន។

• ពេលវេលាសម្រាក
ដើម្បីតាមចាប់ភាពជោគជ័យក្នុងជីវិត អ្នកនឹងមានការរវល់ខ្លាំងណាស់។ ព្រោះពេលរេលាជាមាសប្រាក់ ទើបតម្រូវឲ្យអ្នកបោះបង់ពេលវេលាសម្រាប់សម្រាក និងអង្គុយយកកម្លាំងហើយចាប់ផ្តើមធ្វើការតទៀត។ ប៉ុន្តែវាគ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារនៅពេលដែលអ្នកសម្រេចគោលដៅរបស់អ្នកហើយ អ្នកនឹងអាចមានពេលវេលាសម្រាប់សម្រាកច្រើនជាងមុន។

• ភាពងាយស្រួល
ការខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់គោលដៅដ៏ធំក្នុងជីវិត នឹងមិនមានភាពងាយស្រួលនោះទេ ដូច្នេះហើយបើសិនជាអ្នកមានបំណងចង់សម្រេចគោលដៅទាំងនោះអ្នកត្រូវតែបោះបង់ភាពងាយស្រួលក្នុងជីវិតចោល។ អ្នកដែលស្វែងរកភាពជោគជ័យតែងតែព្យាយាមរហូតដល់ពួកគេមានអារម្មណ៍ហត់ និងល្ហិតល្ហៃ ហើយពួកគេតែងតែធ្វើការហួសកម្លាំងជាងអ្នកដែលគ្មានមហិច្ចតាតាមចាប់ក្តីស្រមៃផងដែរ។

• ផ្នត់គំនិតពន្យាពេលបំពេញការងារ
វាជារឿងធម្មជាតិមួយដែលមនុស្សភាគច្រើនមានអារម្មណ៍ចង់ទុកការងាររបស់ខ្លួនចាំធ្វើពេលក្រោយ។ អ្នកខ្លះបានទុកការងារចោលសិនព្រោះខ្លួនគេចង់ ជជែកកម្សាន្ត លេងហ្គេម ឬធ្វើអ្វីផ្សេងទៀត។ ប៉ុន្តែអ្វីដែលគេមិនបានគិតដល់នោះគឺថា នៅពេលដែលគេពន្យាពេលបំពេញការងារ កិច្ចការរបស់គេនឹងកើនឡើងកាន់តែច្រើន ដូច្នេះអ្នកនឹងមិនអាចធ្វើការងារទាំងនោះបានល្អទេ។ អ្នកគួរតែបោះបង់ផ្នត់គំនិតពន្យាពេលដើម្បីធ្វើកិច្ចការចោលទៅ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត៕

Post a Comment

0 Comments