បឹងយក្សឡោមកម្ពុជា ជាប់ឈ្មោះជាបឹងធម្មជាតិស្អាតជាងគេ ក្នុងចំណោម ១៥បឹងជុំវិញលើពិភពលោក!

នេះជាដំណឹងគួរជាទីមោទនភាពចំពោះប្រជាជនកម្ពុជាព្រោះ តាមការវាយតម្លៃពីគេហទំព័រ Earth​ Porm បឹងយក្សឡោម ក្នុងស្រុកបានលុង ខេត្តរតនគិរីបានជាប់ចំណាត់ថ្នាក់ជាបឹងដ៏ស្រស់ស្អាតជាងគេក្នុងចំណោមបឹងទាំង១៥ក្នុងពិភពលោក។គួរជម្រាបជូនផងដែរថារមណីយដ្ឋានបឹងយក្សឡោមមានអង្កត់ផ្ចិត៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។



បឹងនេះមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីក្រុងបានលុង នៃខេត្តរតនគិរី។បឹងយក្សឡោមទទួលបានចំណាត់ថ្នាក់កំពូលនេះដោយសារវាជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលមានប្រវត្តិដ៏អស្ចារ្យដោយបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពី ៤ ពាន់ឆ្នាំមុនមកម្ល៉េះ។យ៉ាងទៀតបឹងយក្សឡោមមានទំហំធំមើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាដុះអមជុំវិញដែលជាម្លប់ត្រឈឹងត្រឈៃ រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ ថ្លាឆ្វង់។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បឹងស្រស់ស្អាតជាងគេទាំង១៥ក្នុងពិភពលោក ៖

១ បឹង Mount Mazama ស្ថិតក្នុងរដ្ឋអូរីហ្គុនសហរដ្ឋអាមេរិក គឺជាបឹងជ្រៅជាងគេក្នុងសហរដ្ឋអាមេរិក


២ បឹង Albertine Rift ស្ថិតនៅប្រទេសអាហ្វ្រិក


៣ បឹង Mount Pinabuto ស្ថិតនៅប្រទេសហ្វ៊ីលីពីន


៤ បឹង Quilotoa ស្ថិតនៅប្រទេសអេក្វាទ័រ


៥ បឹង Kelimutu ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី


៦ បឹង Heaven នៅកូរ៉េខាងជើង


៧ បឹង Licancabur ស្ថិតនៅប្រទេសស៊ីលី


៨ បឹង Main Crater Lake at Vulcan Point ស្ថិតនៅប្រទេសហ្វ៊ីលីពីន


៩ បឹង Mount Katmai ស្ថិតក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក


១០ បឹង Viti Geothermal ស្ថិតនៅប្រទេសអុីស្លង់


១១ បឹង Kerid ស្ថិតនៅប្រទេសអុីស្លង់


១២ បឹងយក្សឡោម ស្ថិតក្នុងខេត្តរតនគិរីប្រទេសកម្ពុជា




១៣ បឹង Deriba ស្ថិតក្នុងប្រទេសស៊ូដង់


១៤ បឹង Mount Ruapehu ស្ថិតក្នុងប្រទេសនូវែលសេឡង់


១៥ បឹង Okama ស្ថិតក្នុងប្រទេសជប៉ុន។


ប្រភព៖ earth prom

Post a Comment

0 Comments