ជួលផ្ទះអោយចិនបានមួយខែពាន់ៗដុល្លារ តែចុងក្រោយយកថ្លៃឈ្នួលមកជួសជុលផ្ទះសឹងតែមិនគ្រាន់



ស៊ែរបន្ត! ជួលផ្ទះអោយចិន មានអី បាត់បង់របេះរបរជាច្រើនមិនតែប៉ុណ្ណះគេថែមទាំងបើកទឹកបំផ្លាញអោយហៀរហូរខូចផ្ទះទៀត សូមប្បីតែថ្លៃទឹកភ្លើងនឹងថ្លៃសេវ៉ាកម្មផ្សេងៗដែរគេបានប្រើក៏គេអត់បង់ដែរ ….!ដោយយោងតាមរយៈគណនី ហ្វេសប៊ុក មួយមានឈ្មោះ Som Bat បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបានភ្ជាប់មកជាមួយសារមួយឃ្លា កាលពីថ្ងៃ ច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ចំពោះរឿងជនជាតិចិនជួលផ្ទះ ដោយម្ចាស់គណនីខាងលើបានសរសេរប្រាប់ឱ្យដឹង ខ្លឹមសារទាំងស្រុងថា៖



“ផ្លាប់តែឮគេនិយាយឥឡូវប៉េះហើយ! ខ្ញុំចង់ស៊ែរដល់បងប្អូនដែរមានផ្ទះសំរាប់ផួលត្រូវមានការប្រុងប្រយត្ត័អោយបានខ្ពស់កុំអោយដូរខ្ញុំ នេះជាមុខជនជាតិចិនដែរបានជួលផ្ទះខ្ញុំ ដែរបានធ្វើកិច្ចសន្យារយះពេលមួយឆ្នាំ តែគេនៅបានប្រហែល6ខែគេក៏លួចចេញដោយមិនបានផ្តល់តំណឹងដល់ម្ចាស់ផ្ទះជាមុនសោះ ហើយគេបានបំផ្លាញរបស់ទ្រព្យ
នឹងធ្វើអោយបាត់បង់របេះរបរជាច្រើនមិនតែប៉ុណ្ណះគេថែមទាំងបើកទឹកបំផ្លាញ់អោយហៀរហូរខូចផ្ទះទៀត សូមប្បីតែថ្លៃទឹកភ្លើងនឹងថ្លៃសេវ៉ាកម្មផ្សេងៗដែរគេបានប្រើក៏គេអត់បង់ដែរ ហើយបើក្រុមហ៊ុនអចលនទ្រព្យដែរនាំភ្ញៀវនេះមកនិងធ្វើកិច្ចសន្យាដោយផ្ទាល់ដៃជាមួយភ្ញៀវហើយយកលុយ ១ខែពីម្ចាស់ផ្ទះ ដល់ពេលមានរឿងចឹងគេ



គេចវេសដោះសារហើយមិនទទួលខុសត្រូវ សួរថានេះឬ ជាក្រុមហ៊ុនអចលនទ្រព្យដែរធ្វើអោយអតិថិជនជឿរជាក់ហើយត្រូវការអ្នកទៀត? បើគ្មានការទទួលខុសត្រវចឹងសួរថាម្ចាស់ផ្ទះគេត្រូវការអ្នកឯងអោយមកយកលុយចាយទរទេរៗចឹងទៀតអី? គេដាក់លេខទូរសព្វ័ខ្លួនគេហើយគេរកអ្នកជួលខ្លួងឯងល្អជាង ហើយបើនៅតែធ្វើចឹង បិតក្រុមហ៊ុនទៅ”៕





















Post a Comment

0 Comments