ប្រជុំថ្នាក់ដឹកនាំ និងបុគ្គលល្បីៗជុំវិញពិភពលោក ដែលពាក់នាឡិកាតម្លៃថ្លៃដល់ខ្ទង់លានដុល្លារ



ពិតជាមិនគួរអោយជឿមែនថា គ្រាន់តែនាឡិកាដៃដែលមើលទៅមានរូបរាងសាមញ្ញធម្មតាសោះ តែមានតម្លៃថ្លៃកប់ពពកដល់ទៅខ្ទង់លានដុល្លារឯណោះ។ ថ្ងៃនេះយើងនឹងលើកយកថ្នាក់ដឹកនាំ និងបុគ្គលល្បីៗជុំវិញពិភពលោកដែលពាក់នាឡិកាតម្លៃថ្លៃៗចែកជូនលោកអ្នកដឹងគ្រាន់ជាចំណេះដឹងបន្ថែម

១/ នាឡិកា Patek Philippe 5208P ស្រោបផ្លាទីនសុទ្ធមានតម្លៃ $1,050,000 (មួយលានប្រាំម៉ឺនដុល្លារ) ពាក់ដោយលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ


២/ នាឡិកា Franck Muller Trumps Van Cleef & Arpels in “Mystery Set” ស្រោបដោយពេជ្រ និងត្បូងទទឹមមានតម្លៃ $2,500,000 (ពីរលានប្រាំសែនដុល្លារ) ពាក់ដោយកីឡាករបាល់ទាត់ Cristiano Ronaldo


៣/ នាឡិកា Patek Philippe Nautilus Ref. 5980/1R nautilus 18k Rose Gold ស្រោបមាសសុទ្ធមានតម្លៃ $100,000 (មួយសែនដុល្លារ) ពាក់ដោយកីឡាករបាល់ទាត់ Zlatan


៤/ នាឡិកា Rolex Cosmograph Daytona ស្រោបដោយសេរ៉ាមិចមានតម្លៃ $20,000 (ពីរម៉ឺនដុល្លារ) ពាក់ដោយអតីតកីឡាករបាលទាត់ David Beckham


៥/ នាឡិកា Jacob & Co. EPIC X CHRONO ស្រោបដោយទីតានីញមានតម្លៃ $25,000 (ពីរម៉ឺនប្រាំពាន់ដុល្លារ) ពាក់ដោយកីឡាករបាល់ទាត់ Lionel Messi


៦/ នាឡិកា Audemars Piguet Royal Oak Offshore ស្រោបដោយមាស ស មានតម្លៃ $1,390,400 (មួយលានបីសែនប្រាំបួនម៉ឺនបួនរយដុល្លារ) ពាក់ដោយកីឡាករប្រដាល់ Floyd Mayweather


៧/ នាឡិកា Rolex Sky-Dweller ស្រោបដោយមាស និងខ្សែស្បែកសុទ្ធមានតម្លៃ $38,150 (បីម៉ឺនមួយរយហាសិបដុល្លារ) ពាក់ដោយកីឡាករប្រដាល់សេរី Conor Mcgregor


៨/ នាឡិកា Patek Philippe Grandmaster Chime 6300G ស្រោបដោយមាស ស មានតម្លៃ $3,200,000 (បីលានពីរសែនដុល្លារ) ពាក់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា


៩/ នាឡិកា Rolex Cosmograph Daytona ស្រោបដោយមាសសុទ្ធ និងគ្រាប់ពេជ្រពណ៌ខ្មៅមានតម្លៃ $30,000​ (បីម៉ឺនដុល្លារ) ពាក់ដោយតារាសម្តែងហូលីវូដ Leonardo Dicaprio


១០/ នាឡិកា Audemars Piguet Royal Oak Offshore ស្រោបដោយមាសពណ៌ផ្កាឈូកមានតម្លៃ $69,200 (ប្រាំមួយម៉ឺនប្រាំបួនពាន់ពីរយដុល្លារ) ពាក់ដោយកីឡាករប្រដាល់ Canelo Álvarez


១១/ នាឡិកា Richard Mille RM50-02 ACJ Limited Edition មានតែ ៣០គ្រឿងប៉ុណ្ណោះមានតម្លៃ $1,050,000 (មួយលានប្រាំម៉ឺនដុល្លារ) ពាក់ដោយតារាសម្តែង Jackie Chan ឬឈិនឡុង


១២/ នាឡិកា Richard Mille RM 56-01 Tourbillon Saphir Limited Edition មានតែ ៥គ្រឿងប៉ុណ្ណោះស្រោបដោយត្បូងកណ្តៀងមានតម្លៃ $2,020,000 (ពីរលានពីរម៉ឺនដុល្លារ) ពាក់ដោយ Hassanal Bolkiah ស្តេចសុលតង់ នៃប្រទេសប៊្រុយណេ


១៣/ នាឡិកា Jacob & Co. H24 Five Time Zone ស្រោបដោយពេជ្រ និងខ្សែស្បែកសុទ្ធមានតម្លៃ $30,400 (បីម៉ឺនបួនរយដុល្លារ) ពាក់ដោយតារាសម្តែងហូលីវូដ Sylvester Stallone


១៤/ នាឡិកា Rolex Day-Date II / President II 41MM ស្រោបដោយមាសសុទ្ធមានតម្លៃ $37,550 (បីម៉ឺនប្រាំពីរពាន់ប្រាំរយហាសិប) ពាក់ដោយតារាសម្តែងហូលីវូដ Brad Pitt


១៥/ នាឡិកា Jacob & Co Brilliant Flying Tourbillon Blue Shades ស្រោបដោយមាសសុទ្ធ និងត្បូងមានតម្លៃ $545,000 (ប្រាំសែនបួនម៉ឺនប្រាំពាន់) ពាក់ដោយតារាបង្ហាញម៉ូត Victoria's Secret Elsa Hosk


១៦/ នាឡិកា Rolex Day-Date 40 Platinum ប្លាទីនសុទ្ធមានតម្លៃ $70,000 (ប្រាំពីរម៉ឺនដុល្លារ) ពាក់ដោយព្រះរាជបុត្រនៃសហព័ន្ធ​ Ajman


១៧/ នាឡិកា Richard Mille RM 11-03 Jean Todt 50th Anniversary Limited Edition មានត្រឹម 150គ្រឿងប៉ុណ្ណោះមានតម្លៃ $300,000 (បីសែនដុល្លារ) ពាក់ដោយស្តេចគ្រងរាជបច្ចុប្បន្ននៃសហព័ន្ធ Ajman


១៨/ នាឡិកា Rolex Cosmograph Daytona Rainbow ស្រោបដោយមាសសុទ្ធ ពេជ្រ និងត្បូងកណ្តៀងមានតម្លៃ $230,000 (ពីសែនបីម៉ឺនដុល្លារ) ពាក់ដោយកាពីតែនក្រុមបាល់ទាត់ Real Madrid Sergio Ramos


១៩/ នាឡិកា Richard Mille RM27-01 Tourbillon Rafael Nadal Ltd Edition មានត្រឹម 10គ្រឿងប៉ុណ្ណោះមានតម្លៃ $862,000 (ប្រាំបីសែនប្រាំមួយម៉ឺនពីរពាន់ដុល្លារ) ពាក់ដោយស្តេចគ្រងរាជបច្ចុប្បន្ននៃសហព័ន្ធ Ajman


២០/ នាឡិកា Audemars Piguet Royal Oak Skeleton Quantieme Perpetual Calendar ស្រោបដោយមាសសុទ្ធមានតម្លៃ $120,000 (មួយសែនពីរម៉ឺនដុល្លារ) ពាក់ដោយតារាសម្តែង Kim Kadashian


២១/ នាឡិកា Patek Philippe Nautilus Ref. 5990/1A-001 Stainless Steel ស្រោបដោយដែលអ៊ីណុកសុទ្ធមានតម្លៃ $75,000 (ប្រាំពីរម៉ឺនដុល្លារ) ពាក់ដោយអតីតប្រធានក្រុមបាល់ទាត់ Leicester City Vichai Srivaddhanaprabha​

Post a Comment

0 Comments