បឹងយក្សឡោមកម្ពជា ជាប់ឈ្មោះក្នុងចំណោមបឹងធម្មជាតិ ដែលកើតឡើងដោយបន្ទុះភ្នំភ្លើង ស្អាតបំផុតទាំង ១៥ ជុំវិញពិភពលោក

ក្នុងចំណោមបឹង ដែលមានសម្រស់ស្រស់ស្អាតទាំង១៥ ដែលកើតឡើងកើតពីបន្ទុះភ្នំភ្លើង រាប់ពាន់ឆ្នាំហើយនោះ បឹងយក្សឡោម ដែលស្ថិតនៅភាគឥសាន នៃប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាបឹងដែលស្អាតបំផុត លំដាប់ថ្នាក់ទី១២។



«យក្សឡោម» ជាបឹងមួយ ស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹង​យក្សឡោម ជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរ ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើង តាំងពីរាប់រយឆ្នាំមុន។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប កម្សាន្ត រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឈ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនា មិនចង់ឃ្លាតពីកនែ្លងនេះឡើយ។

យោងតាមគេហទំព័រ earthporm ដែលបានធ្វើចំណាត់ថ្នាកបឹង កើតពីបន្ទុះភ្នំភ្លើង និងមានសម្រស់​ស្រស់​ស្អាតជាងគេបំផុត ក្នុងនោះបឹងយក្សឡោមរបស់ប្រទេសកម្ពុជា ដែលគេបានអះអាងថា ជាបឹងដែល​កើត​ពី​បន្ទុះភ្នំភ្លើង កាលពីជាង ៤០០០ ឆ្នាំមុននោះ និងមានជម្រៅ ជាង ៤៧ ម៉ែត្រ គឺជាបឹងមួយដ៏ស្រស់ស្អាតបំផុត​លំដាប់ទី១២ ក្នុងចំណោមបឹងស្អាតបំផុតទាំង ១៥ នៅលើពិភពលោក។

បើទោះបីជាបឹងយក្សឡោមរបស់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១២ ជាបឹងដែលស្រស់ស្អាត​បំផុត​នោះ ប៉ុន្តែមិនអន់ជាងបឹងកើតពីបន្ទុះភ្នំភ្លើង ដែលស្អាតជាងគេបំផុតជាប់ចំណាត់ថ្នាក់ទី១ ដែលស្ថិតនៅ​លើ​ភ្នំ Mazama ក្នុងរដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិក ដែលមានជម្រៅ ៥៩៤ ម៉ែត្រប៉ុន្មានឡើយ។ ភ្ញៀវ​ទេសចរណ៍​ដែលបានកំសាន្តនៅទីនោះ សុទ្ធតែលាន់មាត់សរសើរគ្រប់គ្នាថា បឹងយក្ស បឹងនេះមាន​ទេសភាព​ស្អាត ទឹកបឹងមានពណ៌‌ខៀវស្រងាត់ ទៅទស្សនាហើយមិនចង់មកវិញ។

ខាងក្រោមនេះជាបឹងដែលកើតពីបន្ទុះភ្នំភ្លើងទាំង១៥ ដែលត្រូវបានគេធ្វើចំណាត់ថ្នាក់ជា​បន្តបន្ទាប់​ដូច​តទៅ៖

១) បឹង Mazama ក្នុងរដ្ឋ Oregon ប្រទេសសហរដ្ឋអាមេរិក



២) បឹង Albertine Rift នៅអាហ្រិក



៣) បឹង Pinabuto–Luzon នៅប្រទេសហ្វីលីពីន


៤) បឹង Quilotoa នៅប្រទេសអេក្វាឌ័រ



៥​) បឹង Kelimutu នៅកោះ Flores Island ប្រទេសឥណ្ឌូនេស៊ី



៦) បឹង Heaven នៅភ្នំ Baekdu ជាប់ព្រំដែនប្រទេសចិន និងកូរ៉េខាងជើង



៧) បឹង Licancabur នៅប្រទេសឈីលី



៨) បឹង Taal នៅប្រទេសហ្វីលីពីន



៩) បឹងនៅលើភ្នំ Katmai រដ្ឋ Alaska ប្រទេសសហរដ្ឋអាមេរិក



១០) បឹង Viti Geothermal នៅតំបន់ Askja នៅប្រទេសអៀកឡង់



១១) បឹង Kerid នៅតំបន់ Askja នៅប្រទេសអៀកឡង់



១២) បឹងយក្សឡោម នៅប្រទេសកម្ពុជា





១៣) បឹង Deriba នៅប្រទេសស៊ូដង់



១៤) បឹងនៅលើភ្នំ Ruapehu នៅប្រទេសញូស៊ីឡេន



១៥) បឹង Okama នៅកោះ Honshu ប្រទេសជប៉ុន



Post a Comment

0 Comments