ការពិតអញ្ចឹងសោះ!! មូលហេតុដែលប៉ាស្ព័រ ឬលិខិតឆ្លងដែនតាមប្រទេសនីមួយៗ មានព័ណ៌ខុសៗគ្នា

តើអ្នកធ្លាប់ដឹង និង​បាន​ចាប់​អារម្មណ៍​ទេថាលិខិតឆ្លងដែនលើលោកនេះមានប៉ុន្មានពណ៌? ជាកាពិតណាស់វាមានតែ៤ពណ៌តែប៉ុណ្ណោះគឺក្រហម ខៀវ បៃតង និងពណ៌ខ្មៅ ហើយពណ៌នីមួយៗមានបង្ក​ប់នៅអត្ថន័យនិងខ្លឹមសាររបស់វារៀងៗខ្លួន។



១. ពណ៌ក្រហម



លិខិតឆ្លងដែនពណ៌ក្រហមត្រូវបានប្រើដោយប្រទេសដែលធ្លាប់ប្រកាន់យករបបកុម្មនីស ឬប្រទេសកុម្មនីសសព្វថ្ងៃ ហើយប្រទេសទាំងនោះមានដូចជា​ប្រទេស ចិន រូស្ស៊ី រ៉ូម ប៉ូឡែន Slovenia, Serbia, Latvia, Georgia និង​កម្ពុជា​ផង​ដែរ

ចំណែក​ឯ​ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុបទាំងអស់​ប្រើលិខិឆ្លងដែនពណ៌ក្រហមឬពណ៌ស្រាទំពាំងបាយជូ លើកលែងតែប្រទេស Croatia មួយប៉ុណ្ណោះ។ សំរាប់ប្រទេសដែលចង់ចូលជាសមាជិកសហភាពអឺរ៉ុបដូចជាប្រទេសTurkey, Macedonia,និង Albaniaបានប្តូរពណ៌លិខិតឆ្លងដែនរបស់ពួកគេទៅជាពណ៌ក្រហមជិតពីរឆ្នាំមកហើយ។

២. លិខិតឆ្លងដែនពណ៌ខៀវ



ពណ៌ខៀវគឺជានិមិត្តសញ្ញានៃពិភពលោកថ្មីមួយ។ ប្រទេសចំនួន១៥ ដែលនៅតំបន់ដែនសមុទ្រCaribbeanប្រើប្រាស់លិខិតឆ្លងដែនពណ៌ខៀវ ហើយប្រទេសនៅប្លុកទ្វីបអាមេរិចខាងជើងប្រើប្រាស់លិខិតឆ្លងដែនពណ៌ខៀវជានិមិត្តសញ្ញាចំណងមិត្តភាពជាមួយប្រទេលដៃគូរពាណិជ្ជកម្មដូចជាប្រទេសប្រេស៊ីល អាជេនទីណា និងប្រទេសប៉ារ៉ាគ្វេ។ ហើយសំរាប់ប្រជាជនអាមេរិចវិញបានប្តូពណ៌លិខិតឆ្លងដែនរបស់ពួកគេពីក្រហមទៅខៀវនៅក្នុងឆ្នាំ ១៩៧៦។

៣. លិខិតឆ្លងដែនពណ៌បៃតង





ភាគច្រើននៃ​ប្រទេស​​ដែលកាន់សាសនាឥស្លាមដូចជាប្រទេស​ម៉ូរុកូ អារ៉ាប៊ីសាអូឌីត និងប្រទេសប៉ាគីស្ថានសុទ្ធ​តែ​ប្រើប្រាស់លិខិតឆ្លងដែនពណ៌បែតង ដោយសារតែពួកគេយល់ថាពណ៌នេះជាពណ៍ដែលមហាម៉ាត់ចូលចិត្តហើយវាក៏តំណាង​ឲ្យធម្មជាតិ និងជីវិតផងដែរ។​ ប៉ុន្តែ​មិនមែន​មានន័យថាប្រទេស​ដែល​ប្រើ​​លិខិត​ឆ្លង​ដែន​ពណ៌បៃតង​សុទ្ធ​តែ​កាន់​សាសនា​ឥស្លាម​នោះ​ទេ ជាក់ស្ដែង​វៀតណាម​ក៏​ប្រើប្រាស់ពណ៌​នេះ​ផង​ដែរ។

ចំណែកឯប្រជាជននៅទ្វីបអាព្រិចខាងលិចមួយចំនួនដូចជា Burkina Faso, Nigeria, Niger, the Ivory Coast, និង Senegalក៏ប្រើលិខិតឆ្លងដែនដែលមានពណ៌ស្រដៀងនិងបៃតងដែរនេះដើម្បីបញ្ជាក់ថាពួកគេក៏ជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាមេរិច។

៤. លិខិតឆ្លងដែនពណ៌ខ្មៅ



ប្រទេសដែលប្រើលិខិតឆ្លងដែនពណ៌ខ្មៅគឺមិនសូវបាននោះទេ គឺមានតែប្រទេសនៅទ្វីបអាព្រិចតែប៉ុន្មានប្រទេសប៉ុណ្ណោះដែរប្រើវា។ ប្រទេសទាំងនោះមានដូចជា Botswana, Zambia, Burundi, Gabon, Angola, Chad, Congo, Malawi ជាដើម។ ចំណែកឯប្រជាជនប្រទេសNew Zealand ក៏ប្រើលិខិតឆ្លងដែនពណ៌ខ្មៅដែរព្រោះវាជាពណ៌ដែលតំណាងឲ្យប្រទេសរបស់ពួកគេ។

ខាងក្រោមនេះគឺជាផែនទីប្រទេសដែលមានលិខិតឆ្លងដែនតាមពណ៌

ពណ៌ខៀវ=ប្រទេសដែលប្រើលិខិតឆ្លងដែនពណ៌ខៀវ
ពណ៌ក្រហម=ប្រទេសដែលប្រើលិខិតឆ្លងដែនពណ៌ក្រហម
ពណ៌បៃតង=ប្រទេសដែលប្រើលិខិតឆ្លងដែនពណ៌បៃតង
ពណ៌ខ្មៅ=ប្រទេសដែលប្រើលិខិតឆ្លងដែនពណ៌ខ្មៅ

Post a Comment

0 Comments