មិនជឿកុំប្រមាថ!! មូលហេតុដែលចាស់ៗបុរាណខ្មែរ យកកំបោរគូសសញ្ញា”ជើងក្អែក”លើកញ្ចក់ ពេលមានមនុស្សស្លាប់?


តើបងប្អូនមានឆ្ងល់ទេ? ហេតុអ្វីពេលដែលមានមនុស្សស្លាប់ អ្នកផ្ទះគេច្រើនតែយកកំបោរ គូសសញ្ញា”ជើងក្អែក” នៅគ្រប់កន្លែងដែលមានកញ្ចក់?

ខ្ញុំធ្លាប់សួរយាយខ្ញុំម្តងដែរ ហើយគាត់ធ្លាប់ប្រាប់ខ្ញុំថា៖ ការធ្វើបែបនេះ គឺដើម្បីកុំឲ្យវិញ្ញាណអ្នកដែលស្លាប់ទៅ វិលវល់ និងចម្លែកក្នុងចិត្ត ពេលឆ្លុះមើលរូបខ្លួនឯងមិនឃើញ ក្នុងកញ្ចក់។ ចាស់ៗច្រើននិយាយថា ជាធម្មតាមនុស្សដែលស្លាប់បាត់ទៅ មិនទាន់ដឹងថាខ្លួនឯងស្លាប់ភ្លាមៗនោះទេ។ លុះដល់គំរប់7ថ្ងៃ ទើបវិញ្ញាណអ្នកដែលស្លាប់នោះ ចាប់ផ្តើមរបេះម្រាមដៃអស់ ហើយភ្ញាក់ខ្លួនដឹងថា ខ្លួនឯងស្លាប់បាត់ ហើយត្រលប់មកយំសោកបោកខ្លួន នៅទីកន្លែងដែលខ្លួនបានលាចាកលោកវិញ។

Post a Comment

0 Comments