អង្គរវត្តកម្ពុជាជាប់ឈ្មោះជាសំណង់បុរាណអច្ឆរិយៈ សម្រាប់ធ្វើពិធីសាសនាអស្ចារ្យបំផុតទាំង ១០ជុំវិញពិភពលោក



មនុស្សនៅលើផែនដីបានបង្កើតនូវស្នាដៃដ៏អស្ចារ្យជាច្រើន ជាពិសេសសំណង់ប្រាសាទ ឬទីកន្លែងសក្ការៈសម្រាប់សាសនា ដែលពេលខ្លះគេស្ទើរតែមិនជឿថាជាស្នាដៃបង្កើតឡើងដោយមនុស្ស ហើយគិតថាវាជាអ្វីដែលអាទិទេពបង្កើតឡើង។ ជាមួយគ្នានេះ ទីកន្លែងទាំងអស់នេះក៏បានធ្វើឲ្យប្រទេសដែលវាស្ថិតនៅមានកិត្តិសព្ទល្បីល្បាញនៅលើពិភពលោកផងដែរ តួយ៉ាងដូចជា ប្រាសាទដ៏ល្បីល្បាញ និងជាកន្លែងសក្ការៈដ៏ធំអស្ចារ្យទាំង១០ខាងក្រោម៖

10. ចេតិយ Jetavanaramaya ប្រទេសស្រីលង្ការ



កាលពីសម័យបុរាណ ប្រទេសស្រីលង្ការជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ ហើយក្នុងនាមជាប្រទេសពុទ្ធសាសនា ប្រទេសនេះមានសំណង់ចេតិយដូចប្រាសាទជាច្រើនរាប់មិនអស់។ ក្នុងនោះមាន Jetavanaramaya ដែលជាចេតិយខ្ពស់បំផុតមួយក្នុងសម័យបុរាណ ដែលសង់ឡើងនៅចន្លោះឆ្នាំ ២៧៣ និង៣០១នៃគ.ស ។ វាមានកម្ពស់ ១២២ម៉ែត្រ នៅលើផ្ទៃក្រឡា ២៣៣,០០០ម៉ែត្រការ៉េ។

9. ប្រាសាទឋានសួគ៌ Temple of Heaven នៅទីក្រុងប៉េកាំង ប្រទេសចិន




ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលអធិរាជ Yongle ចន្លោះឆ្នាំ ១៤០៦ និង១៤២០នៃគ.ស ហើយបានពង្រីកបន្ថែមនៅសតវត្សទី១៦ និងដាក់ឈ្មោះឡើងវិញជាប្រាសាទឋានសួគ៌។

8. វត្ត Tiger’s Nest ប្រទេសប៊ូតង់




វត្តនេះត្រូវបានសាងសង់នៅឆ្នាំ១៦៩២ នៅលើកំពូលភ្នំថ្មមួយ។ វត្ត Paro Taktsang Tiger’s Nest ជាវត្តដែលជាទីគោរពបំផុតនៅក្នុងប្រទេសប៊ូតង់។ មើលទៅហាក់ដូចពិបាកឡើងទៅកាន់វត្តនេះ ប៉ុន្តែតាមពិតទៅវាមានច្រកជាច្រើនដើម្បីចូលទៅដល់ទីនោះ។ វត្តនេះប្រៀបដូចជាឋានសួគ៌នៅលើពពក។

7. វត្ត Shwedagon ប្រទេសមីយ៉ានម៉ា




វត្តនេះត្រូវបានសាងសង់ឡើងនៅចន្លោះសតវត្សទី៦ និងទី១០មុនគ.ស។ វត្តនេះស្ថិតក្នុងចំណោមវត្តមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។ វារងការខូចខាតដោយការរញ្ជួយដីជាច្រើនដង ប៉ុន្តែត្រូវបានស្តេចមីយ៉ាន់ម៉ាសាងសង់ឡើងវិញនៅអំឡុងសតវត្សទី១៨។

6. ប្រាសាទ Prambanan ប្រទេសឥណ្ឌូនេស៊ី









វាជាប្រាសាទសាសនាហិណ្ឌូសង់ឡើងនៅសតវត្សទី៨ ដើម្បីឧទ្ទិសដល់ទេវៈសំខាន់បីគឺ ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ។ វាជាប្រាសាទដ៏ធំបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសាងសង់លើផ្ទៃដីដ៏ធំ និងមានប្រាសាទតូចៗជាង២៤០នៅក្នុងតំបន់ប្រាសាទទាំងមូល។

5. ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី





ប្រាសាទនេះជាប្រាសាទពុទ្ធសាសនាសាងសង់ឡើងនៅសតវត្សទី៩ មានរូបបដិមាព្រះពុទ្ធប្រហែល ៥០៤ និងជាប្រាសាទពុទ្ធសាសនាដ៏ធំបំផុតក្នុងពិភពលោក។

4. ប្រាសាទ Sri Ranganathaswamy នៅ Srirangam ប្រទេសឥណ្ឌា


ប្រាសាទនេះជាប្រាសាទមួយស្ថិតក្នុងចំណោមកន្លែងស័ក្តិសិទ្ធិ (Divya Deshams) ទាំង១០៨ ដែលឧទ្ទិសដល់ព្រះវិស្ណុ។ វាជាប្រាសាទមានប៉មខ្ពស់បំផុតលើពិភពលោក សាងសង់លើផ្ទៃដីទំហំ ១៥៦ Acres។

3. វត្ត Rong Khun ប្រទេសថៃ





វត្តនេះគេស្គាល់ថាជា ប្រាសាទស ដែលមានលោក Chalermchai Kositpipat ជាអ្នករចនា និងសាងសង់វត្តនេះនៅឆ្នាំ ១៩៩៧។ វត្តនេះតំណាងឲ្យជំនឿសាសនាជាច្រើន ហើយលោក Chalermchai បានចំណាយលុយផ្ទាល់ខ្លួនចំនួន៤០លានបាត ដើម្បីសាងសង់វត្តនេះឡើងវិញ។

2. ប្រាសាទមាស (Golden Temple) នៅ Amritsar ប្រទេសឥណ្ឌា




Harmandir Sahib ឬប្រាសាទមាសត្រូវបានសាងសង់ដោយពួក Sikhs ។ ប្រាសាទនេះមានចាំងពន្លឺមាស ហើយវាមានភាពអស្ចារ្យបំផុតពេលដែលមើលនៅពេលយប់។

1. ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា






អង្គរវត្តត្រូវបានចាត់ទុកជាប្រាសាទសាសនាធំបំផុតមួយនៅលើពិភពលោក ដែលសាងសង់លើផ្ទៃក្រឡា ១៦២.៦ហិកតា។ វាជាប្រាសាទដែលឧទ្ទិសដល់ព្រះវិស្ណុនៅក្នុងសាសនាហិណ្ឌូ ប៉ុន្តែក្រោយមកត្រូវបានបម្លែងទៅជាប្រាសាទសាសនាព្រះពុទ្ធនៅចុងសតវត្សទី១២ ពេលដែលប្រទេសកម្ពុជាទទួលឥទ្ធិពលសាសនាព្រះពុទ្ធខ្លាំង។ ប្រាសាទនេះមានភាពល្បីល្បាញដោយសារភាពធំសម្បើម និងភាពវិសេសវិសាលរបស់វា ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើន។

Post a Comment

0 Comments