សុំគេរៀបការគេបោះពាក្យថា “ប្រាក់ខែបងមួយខែមិនស្មើខ្ញុំចាយមួយថ្ងៃ!!” ជួបគ្នា ១០ឆ្នាំក្រោយខាងស្រីស្ទើរក្អួតឈាម

បុរសក្រីក្រម្នាក់បានលង់ខ្លួនស្រឡាញ់កូនអ្នកមានម្នាក់។ ថ្ងៃមួយបុរសនោះបានសុំនារីម្នាក់នោះរៀបការ។



នារីម្នាក់នោះបាននិយាយថា «បង ស្តាប់ណា! ប្រាក់ខែរបស់បងគឺស្មើនឹងប្រាក់ដែលខ្ញុំចាយក្នុងមួយថ្ងៃ។ តើខ្ញុំមានទំនាក់ទំនងជាមួយបងយ៉ាងដូចម្តេចកើត? តើបងមានគិតអំពីរឿងនេះទេ? ខ្ញុំគ្មានថ្ងៃស្រឡាញ់បងទេ បងបំភ្លេចខ្ញុំចោលចុះ រួចទៅរៀបការជាមួយនារីណាដែលមានឋានៈប្រហាក់ប្រហែលនឹងបងទៅ»។

ទោះបីជាយ៉ាងណា បុរសនោះមិនអាចបំភ្លេចនារីម្នាក់នោះបានដោយងាយឡើយ។
រយៈពេល១០ឆ្នាំក្រោយមក ពួកគេបានជួបគ្នាដោយចៃដន្យនៅក្នុងហាងលក់ទំនិញមួយ ហើយនារីនោះបាននិយាយថា «បង បងសុខសប្បាយជាទេ? ឥឡូវខ្ញុំរៀបការហើយ បងដឹងទេថាតើស្វាមីខ្ញុំមានប្រាក់ខែប៉ុន្មាន? គាត់មានប្រាក់ខែ ១៥ ៧០០ ដុល្លារ តើបងទទួលបានប្រាក់ខែច្រើនអញ្ចឹងឬអត់? លើសពីនោះ គាត់ជាមនុស្សឆ្លាតទៀតផង។»

នៅពេលឮសម្តីពីនារីដែលគាត់ស្រឡាញ់ និយាយបែបនេះ បុរសនោះក៏រលីងរលោងដោយទឹកភ្នែក។
ភ្លាមនោះ ស្វាមីនារីម្នាក់នោះក៏មកដល់ បុរសជាស្វាមីក៏សម្តែងការភ្ញាក់ផ្អើលនៅពេលជួបបុរសនោះ រួចក៏និយាយទៅកាន់បុរសនោះភ្លាមថា «ចៅហ្វាយ ចៅហ្វាយក៏មកទីនេះដែរ ហើយបានជួបភរិយារបស់ខ្ញុំទៀត» រួចបុរសនោះក៏និយាយទៅកាន់ភរិយារបស់ខ្លួនថា «អូន នេះគឺជាចៅហ្វាយរបស់បង ហើយបងក៏ជាបុគ្គលិកដែលធ្វើការក្នុងគម្រោងដែលមានតម្លៃ១០០លានដុល្លាររបស់គាត់ដែរ។ តើអូនដឹងទេ ចៅហ្វាយរបស់បងស្រឡាញ់នារីម្នាក់យ៉ាងខ្លាំង ប៉ុន្តែគាត់មិនទទួលបានបេះដូងរបស់នាងឡើយ ហេតុដូច្នេះហើយ គាត់មិនទាន់រៀបការទេតាំងពីពេលនោះមក។




នារីនោះមិនដឹងជាមានសំណាងយ៉ាងណាទេ ប្រសិនបើបានរៀបការជាមួយចៅហ្វាយរបស់បង។ សព្វថ្ងៃនេះ តើមានអ្នកណាដែលស្រឡាញ់អ្នកណាម្នាក់ខ្លាំងយ៉ាងនេះ?»
នារីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយលែងចេញអ្វីទាំងអស់!
៚ជីវិតមានរយៈពេលខ្លី និងប្រៀបបានទៅនឹងកញ្ចក់ អ្នកអាចមើលឃើញ នៅពេលដែលដំណើរជីវិតឆ្លុះបញ្ចាំងឱ្យឃើញក្នុងកាលៈទេសៈមួយប៉ុណ្ណោះ។ ដូច្នេះ អ្នកមិនត្រូវមានមោទនភាព ឬច្រឡោងខាមហួសហេតុពេក ដោយមើលងាយលើអ្នកដទៃ ដោយសារតែស្ថានភាពបច្ចុប្បន្នរបស់គេនោះទេ។ អ្វីៗមានការប្រែប្រួលទៅតាមពេលវេលា ប្រៀបបានទៅនឹងអាកាសធាតុដូច្នោះដែរ។
គំនិតអប់រំ៖
👉កុំមើលមនុស្សត្រឹមសំបកក្រៅ
👉លុយមិនមែនអ្វីៗគ្រប់យ៉ាងនោះទេ
👉ស្នេហាពិតគ្មានដែនកំណត់ឡើយ។

Post a Comment

0 Comments