មិនជឿកុំប្រមាថ ព្រឺក្បាលណាស់!! អ្នកបាត់ដំបង់នរណាមិនស្គាល់ ផ្លូវជើងកបគីឡូលេខ ២៦៤

នៅពេលយើងធ្វើដំណើរតាមផ្លូវាតិលេខ​៥​ ពីភ្នំពេញមកកាន់ខេត្តបាត់ដំបង​ មានបង្គោលគីឡូម៉ែត្រលេខ​ ២៦៤​ ស្ថិតនៅក្នុងឃុំព្រៃតូច​ ស្រុកមោង​ ខេត្ត​បាត់ដំបង​ យើងនឹងឃើញសញ្ញាទង់ក្រពើ និង​ព្រះភូមី​ ជាច្រើនត្រូវបានអ្នកស្រុក​ យកមកដាក់ដើម្បីសុំសេចក្ដីសុខ​ បន្ទាប់ពីចំណុចនេះធ្លាប់មានគ្រោះថ្នាក់ចរាចរញឹកញាប់ហើយស្លាប់អ្នកដំណើរអស់ច្រើននាក់​ ។​



បើតាមប្រជាពលរដ្ឋនៅចំណុចនោះបានអោយដឹងថា​ បន្ទាប់ពីមានកើតហេតុគ្រោះថ្នាក់ចរាចរញឹកញាប់ស្លាប់មនុស្សច្រើននាក់មក​ យប់ៗឡើងអ្នកភូមិមិនសូវហ៊ានចេញក្រៅផ្ទះទេ​ ដោយសារតែពួកគេលឺសម្លេងស្រែកយំអឺង​កងនៅេពេលកណ្ដាលអាធ្រាត​ ដែលសម្លេងនោះប្រជាពលរដ្ឋយល់ថាជាខ្មោចលង​ ។​ មន្ត្រីនគរបាលចរាចរណ៍ខេត្តមួយរូបក៏បានប្រាប់ខ្ញុំដែរថា​ ទីនេះមានគ្រោះថ្នាក់ញឹកញាប់មែន​ ជាពិសេសពីចន្លោះគីឡូម៉ែត្រលេខ​ ២៦៣​ ដល់​២៦៧​ ស្ថិតក្នុងឃុំព្រៃតូច​ ស្រុកមោង​ ខេត្ត​បាត់ដំបង​ ។​



ដោយសារតែមានគ្រោះថ្នាក់ញឹកញាប់នេះហើយទើបកន្លងមកអាជ្ញាធរខេត្តបាត់ដំបង​ និង​សមត្ថកិច្ច​ខេត្តបាត់ដំបង​ បាននិមន្តព្រះសង្ឃសូត្រមន្តបង្សកូលសុំសេចក្ដីសុខនៅចំណុចគីឡូម៉ែត្រលេខ​ ២៦៤​នេះ​។​ អ្នកដែលបានដឹងរឿងពេលបើកបរមកដល់ចំណុចនេះ​ តែងតែចុចស៊ីផ្លេរ​ និងនិយាយបួងសួងសុំសេចក្ដីសុខគ្រប់ៗគ្នា​។​ ដូច្នេះសូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ត្រង់ចំណុច​ គីឡូម៉ែត្រលេខ​ ២៦៤​គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតដើម្បីសុវត្ថិភាពទាំងអស់គ្នា​៕

Post a Comment

0 Comments