មិនជឿកុំប្រមាថ!! សញ្ញាទាំង ៥ បញ្ជាក់ថាគ្រួសាររបស់អ្នក កំពុងមានម្រេញគង្វាលតាមថែរក្សា

នៅក្នុង​សង្គម​ខ្មែរ ជានិច្ចកាល​តែង​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​សង់​តូប​មួយ​នៅមុខ​ផ្ទះ​ខ្ពស់​ផុតពី​ដី សម្រាប់​សែនព្រេន​ថ្វាយ​ដ​ង្វា​យ​មាន​នំចំណី បង្អែម ច​ង្អា​ប ចំណែក​អ្នក​ខ្លះទៀត​រៀបចំ​ជា​កន្លែង​អុច​ធូប​បន់ស្រន់ នៅក្បែរ​សំយាបផ្ទះ​ជាដើម​។​



​មូលហេតុ​បានជា​ប្រជាជន​ខ្មែរ​ធ្វើបែបនេះ​ព្រោះ​មានជំនឿថា មាន​ម្រេញគង្វាល​មក​នៅ​ក្នុងផ្ទះ ដូចនេះ​ត្រូវតែ​រៀបចំ​ជា​អាសនៈ​ដើម្បីឱ្យ​ម្រេញគង្វាល​នោះ តាម​ជួយ​ថែរក្សា​ការពារ​គ្រួសារ​ឱ្យមាន​សេចក្ដីសុខ​។

នេះ​បើតាម​ការរៀប​រាប់រប​ស់លោក​យាយ វ៉ែន ឡៃ ដែល​ធ្លាប់​ជួបប្រទះ​រឿងហេតុ​នេះ​ផ្ទាល់ ហើយ​លោកយាយ​ក៏​ជា​អ្នកចេះ​ទស្សន៍ទាយ​ខ្សែ​បាតដៃ​ផងដែរ​។​



១. យល់សប្ដិ​ឃើញ​គេ​យក​ក្មេង​ឱ្យមក​នៅ​ជាមួយ​៖

លោកយាយ​ប្រាប់ថា ប្រសិនបើ​នៅ​សុខៗ​ស្រាប់តែ​យល់សប្ដិ​ឃើញនឹងភ្នែក​ស្រស់ៗ ថា​មាន​គេ​យក​ក្មេង​ឱ្យមក​នៅ​ជាមួយ​នោះ​ជា​សញ្ញាណ​បញ្ជាក់ថា កំពុងមាន​ម្រេញគង្វាល​ដែល​គ្មាន​កន្លែង​ជ្រកកោន នៅ​ថែរក្សា​ក្នុងផ្ទះ​នោះ​យូរ​មកហើយ​ប៉ុន្តែ​គ្មាន​អ្នកដឹង​ទើប​បង្ហាញ​ក្នុង​យល់សប្ដិ​បែបនេះ​។​

២. អាចធ្វើឱ្យ​សមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់​ឈឺ​ត្រចៀក​៖

ត្រង់ចំណុច​នេះ​លោកយាយ​បញ្ជាក់ថា មិន​ជឿ​មិន​បានទេ លោកយាយ​ប្រាប់ថា ចៅប្រុស​របស់លោក​យាយ​ហើយ​គុម្ពត្រចៀក ទៅ​មើល​ពេទ្យ​ណា​ក៏​មិនជា រហូត​ថ្ងៃមួយ​ពេលដែល​លោកយាយ​សម្រាន្ត​ពេល​ថ្ងៃ​ស្រាប់តែ​ឮ​សំឡេង​ក្មេងៗ​ស្រែក​ខ្ញៀវខ្ញារ លុះ​ឱ្យ​គ្រូ​គន់គូរ​មើល​ប្រាប់ថា​មាន​ម្រេញគង្វាល​មក​នៅ​ជាមួយ​ហើយ​។ ក្រោយមក​លោកយាយ​រៀបចំ​ធ្វើ​តូប​ឱ្យ​ម្រេញគង្វាល​នោះ​នៅ​ទើប​ចៅ​លោកយាយ​ជាសះស្បើយ​។​

៣. យល់សប្ដិ​ឃើញ​ក្មេង​ឃ្លាន​៖

លោកយាយ​ប្រាប់ថា​នេះ​កាន់តែច្បាស់​តែម្ដង​ប្រសិនបើ ពេល​មានអី​ហូប​ឆ្ងាញ់ៗ​ពីថ្ងៃ​ស្រាប់តែ​យប់​ឡើង​យល់សប្ដិ​ឃើញ​ក្មេង​មក​ប្រាប់ថា​ឃ្លាន​ណាស់​សុំ​ហូប​ផង នោះ​ក្នុងផ្ទះ​ប្រាកដ​ជាមាន​ម្រេញគង្វាល​កំពុង​មកសុំ​នៅ​ជាមួយ ដើម្បី​មានអី​ហូប ហើយ​តាម​ជួយ​ការពារ​ថែរក្សា​គ្រួសារ​នោះ​។​

៤. យល់សប្ដិ​ឃើញ​ក្មេង​ស្រាត​ននល​គោក​៖

លោកយាយ វ៉ែន ឡៃ ប្រាប់ថា​មូលហេតុ​បានជា​យល់សប្ដិ​ឃើញ​ក្មេង​គ្មាន​សំលៀកបំពាក់ នោះ​មកពី​ម្រេញគង្វាល​ចង់​ប្រាប់ថា​កំពុង​ចង់​មាន​ខោអាវ​ស្លៀកពាក់​នឹង​គេ​។ ដូចនេះហើយ​តាម​ទំនៀម​តាំងពី​បុរាណ​មក ចាស់ៗ​តែង​យក​ក្រណាត់​ពណ៌​ក្រហម​មក​កាត់​ធ្វើ​សំលៀកបំពាក់​តូចៗ ព្រមទាំង​សង់​តូប​តូច​មួយ​ដាក់​សំលៀកបំពាក់​ក្នុងនោះ ទុកជា​កន្លែង​បូជា បន់ស្រន់​សុំ​សេចក្ដីសុខ​។​

៥. ពេល​គេង​ថ្ងៃ​មាន​ក្មេង​មក​កេះ​ជើង​៖

ម្រេញគង្វាល​លោកយាយ​ប្រាប់ថា ភាគច្រើន​ជា​ក្មេង​តូចៗ​ចូលចិត្ត​លេងសើច​ណាស់ ប្រសិនបើ​ថ្ងៃមួយ​ស្រាប់តែ​រសើប​បាតជើង​ដូច​មាន​ក្មេង​មក​កេះ​ពេល​កំពុង​គេង តែ​ពេល​បើកភ្នែក​ស្រាប់តែ​មិនឃើញ នោះ​គឺជា​ម្រេញគង្វាល​នេះឯង​។ តាម​ទំនៀម​ត្រូវ​ប្រញាប់​ចាត់ចែង​ធ្វើ​ផ្ទះសម្បែង​ឱ្យគេ​ស្នាក់នៅ ទើប​ម្រេញគង្វាល​នោះ​ឈប់​មក​រំខាន​។​

​លោកយាយ វ៉ែន ឡៃ បញ្ជាក់ទៀតថា គ្រួសារ​ណា​មាន​ម្រេញគង្វាល​មក​រស់នៅ​ជាមួយ​នោះ​នឹង​ធ្វើឱ្យ​គ្រួសារ​នោះ​រស់​នៅមាន​សេចក្ដីសុខ ពុំមាន​សត្រូវ​ណា​ហ៊ាន​មក​បៀតបៀន ចោរលួច​ចោរឆក់​ក៏​មិន​ហ៊ាន​ចូល កូនចៅ​គ្មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្ដេសផ្ដាស បន់ស្រន់​អ្វី​ក៏បាន​សម្រេច​ដូច​ប្រាថ្នា​។ ប៉ុន្តែ​លោកយាយ​ប្រាប់ថា ជា​រៀងរាល់ថ្ងៃ​ត្រូវដាក់​បាយ​ដាក់​ទឹក នំចំណី កុំឱ្យ​អាក់ខាន​ឱ្យសោះ ទើប​ម្រេញគង្វាល​តាម​ជួយ​ថែរក្សា​ការពារ​៕

Post a Comment

0 Comments