គុណសម្បត្តិ និងគុណវិបត្តិ ដែលអ្នកចូលចិត្តញាំកាហ្វេ គួរតែដឹង

កាហេ្វប្រាកដជាមានឥទ្ធិពលដ៏ពិសេសជាមិនខាន ដែលធ្វើឲ្យមនុស្សភាគច្រើនចូលចិត្តរសជាតិរបស់វាដោយ យកការផឹកកាហេ្វជាទម្លាប់ ឬដើម្បីបង្កើននូវកម្លាំងសមត្ថភាពកម្លាំងរបស់គេ។ ប៉ុន្តែតើអ្នកដែលពិចារណារទេ ថាតើកាហេ្វបានធ្វើអ្វីខ្លះចំពោះខ្លួនអ្នក?



ជាទូទៅ សារជាតិកាហេ្វអ៊ីននឹងជ្រាបចូលទៅក្នុងប្រព័ន្ធឈាមហើយធ្វើដំណើរយ៉ាងរហ័ស ទៅកាន់ខួរក្បាល​របស់អ្នកក្នុងរយៈពេលមិនយូរជាង ១០ នាទីទេក្រោយពីអ្នកពិសារកាហ្វេ ហើយដែលសារជាតិនោះទៅរំញោច និង​បង្កើននូវភាពរវៀសរវៃ និងថាមពលរបស់មនុស្ស។ នេះជាហេតុបណ្តាលឲ្យមានការភ្ញោច និងបង្កើត​នូវអរម៉ូនអង់ត្រូណាលីនដែលជាអរម៉ូនជួយដល់ ភាពស្វាហាប់ និងភាពយកចិត្តទុកដាក់របស់មនុស្ស។ ការសិក្សារ​ស្រាវជ្រាវក៏បានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនក៏ជំនួយដល់ការ ចងចាំរបស់យើងផងដែរ។

១៖ សារជាតិកាហ្វេអ៊ីនបង្កើននូវអារម្មណ៍សប្បាយរីករាយ និងធ្វើឲ្យអ្នកញៀនផងដែរ។ មូលហេតុគឺវា​ធ្វើឲ្យ​អ្នកស្វាង និងមាន​ថាមពល ម្យ៉ាងវិញទៀត កាហ្វេអ៊ីនក៏ជួយបង្កើននូវដូហ្វាមីននៅក្នុងខួរក្បាលអ្នក ដែលជា​ហេតុធ្វើឲ្យអ្នករីករាយផងដែរ។ ដូចនេះហើយ អ្នកប្រាកដណាស់នឹងមានអារម្មណ៍ស្រស់ថ្លា និង ស្វាហាប ហើយ​​ថែម​ទាំងសប្បាយ។ ផ្ទុយទៅវិញចំពោះអ្នកដែលពិសារកាហ្វេច្រើនហួសកំណត់ វានឹង​បណ្តាល​ឲ្យកើន​ជាភាព​ញៀន នេះគឺអាចសង្កេតឃើញតាមរយៈការឈឺក្បាល់​នៅពេលភ្ញាក់ពីគេង​ដែលត្រូវការតែ​កាហ្វេដើម្បីបំបាត់បញ្ហានេះ។

ការផឹកកាហ្វេច្រើនពេកនឹងបណ្តាលឲ្យខ្លួនអ្នកមានភាពឡេសឡស់ រហឹតរហៃ ញ័រសាច់ និងអស់​កម្លាំង​ផង​ដែរ។ ហេតុដូចនេះហើយទើបអ្នកដែលមានបញ្ហាទាក់ទង់នឹងសតិ និងស្មារតី គឺមិន​អនុញ្ញាត​ឲ្យពិសារ​កាហ្វេ​ឡើយ ព្រោះវាអាចបណ្តាលឲ្យមានប្រតិកម្មដូចបានរៀបរាប់ខាងលើ។

២៖ អ្នកពិសារកាហ្វេក៏អាចជួយឲ្យអ្នកជៀសផុតពីការប្រឈម នឹងការកើតមានដុំក្រួសក្នុងដម្រង់នោមផង ដែរ។ អ្នកជំនាញបានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនជួយរំញោចដល់សាច់ដុំពោះវៀនធំ និងបង្កើននូវចលនារបស់វា ជួយសម្រួលដល់ការបត់ជើងធំ និងបន្ទោបង់។ ហេតុដូចនេះ វាជួយសម្អាត់ដល់ថង់ទឹកនោមរបស់អ្នក ដែលជាមូលហេតុជួយអ្នកជៀសផុតពីក្រួសក្នុងតម្រង់នោម។

៣៖ ការហ្វេក៏អាចជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡុរីនៅក្នុងខ្លួនអ្នកផងដែរ ប៉ុន្តែវាពុំមែនជាភេសជ្ជៈ សម្រកទម្ងន់ទេ។ គេបានហៅកាហ្វេថាជាភាសជ្ជៈទប់ស្កាត់ដំណើរការស្រែកឃ្លាន ហើយកាហ្វេបង្កើននូវកម្តៅ ក្នុងខ្លួនអ្នកដែលអាចជួយដុតជាតិកាឡូរីបាន ប៉ុន្តែពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេក៏មានផលអាក្រក់ផងដែរចំពោះសុខភាពរបស់មនុស្ស។


១៖ ការផឹកកាហ្វេអាចបណ្តាលឲ្យមនុស្សភាគច្រើនគេងមិនលក់។ ការផឹកកាហ្វេក្នុងពេលល្ងាចគឺ​មានភាគរយ​ច្រើន​អាចជម្រុញ​ឲ្យអ្នកកើតជម្ងឺគេងមិនលក់ ឬបើអ្នកមានជម្ងឺនេះរួច វានឹងធ្វើឲ្យស្ថានភាពជម្ងឺ​របស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរ។ បើអ្នកផឹកកាហ្វេក្នុងកំឡុង ពេលកៀកម៉ោងគេង កាហ្វេនឹងធ្វើឲ្យអ្នកស្វាង ហើយជម្ងឹគេងមិនលក់របស់អ្នកនឹងអាចឈានទៅដល់ភាព រាំុរ៉ៃ។ មូលហេតុខាងលើនេះគឺដោយ​សារតែ​កាហ្វេដែលអ្នកពិសារ គឺស្ថិតនៅក្នុងខ្លួនអ្នកជាច្រើនម៉ោងដើម្បី ជួយប្រញាក់ខួរក្បាល់របស់អ្នក ឲ្យបង្កើន​ថាមពល។ ជាទូទៅ ចំពោះមនុស្សខ្លះ ជាតិកាហ្វេអ៊ីននឹងស្ថិតនៅ ក្នុងខ្លួនចំនួនពី ៤ ទៅ ៦ ម៉ោង ដែល ៦ម៉ោងក្រោយសារជាតិ​នេះនឹងកាត់បន្ថយនៅត្រឹម ៥០% ប៉ុន្តែ សូមចងចាំថា ល្បឿននៃការបំលែង​សារជាតិកាហេ្វអ៊ីនគឺខុសគ្នាទៅតាម លក្ខណៈគីមី និងហ្សែនរបស់មនុស្ស។

២៖ ការទទួលទានកាហ្វេច្រើនហួលប្រមាណក៏បណ្តាលឲ្យកើតមានជម្ងឺលើសឈាម និងបេះដូងលោត ញាប់ ដែរ។ ក្នុងការពិសារ ១ ទៅ ៣ កែវក្នុង ១ថ្ងៃពុំមានផលប៉ះពាល់ធ្ងន់ ធ្ងរចំពោះអ្នកដែលមាន សុខភាពល្អ នោះឡើយ តែគួរប្រយ្នត័ចំពោះអ្នកដែលមានវ័យចំណាស់។ មិនទាន់មានការស្រាវជ្រាវគ្រប់គ្រាន់ទេ ថាតើហេតុ អ្វីទើបកាហ្វេ អាចបណ្តាលឲ្យកើតជម្ងឺលើសឈាម ប៉ុន្តែគេបានសង្កេតឃើញពីអ្នក ដែលផឹក កាហ្វេជាប្រចាំ គឺគេបានឃើញកម្រឹតឈាមអ្នកទាំងនោះ ឡើងខ្ពស់ជាងធម្មតា នៅពេលពិសារកាហ្វេរួច៕

Post a Comment

0 Comments