ទឹកដូងគឺជាជម្រើសភេសជ្ជៈដ៏ល្អក្នុងការបំបាត់អាការស្រេកទឹក ព្រមទាំងមានរសជាតិឆ្ងាញ់ទៀតផង ។ លើសពីនេះទៅទៀត ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង៥នៃទឹកដូង ដែលអ្នកប្រហែលជាមិនទាន់បានដឹង ៖
១-ជួយសម្រកទម្ងន់ ៖ បរិមាណជាតិខ្លាញ់នៅក្នុងទឹកដូងមានកម្រិតទាបខ្លាំងណាស់ ដូច្នេះអ្នកអាចទទួលទានវាច្រើនតាមតម្រូវការរបស់អ្នក ដោយគ្មានការភ័យខ្លាចក្នុងការឡើងទម្ងន់។ វាក៏បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដោយសារតែសារធាតុធម្មជាតិសម្បូរបែបរបស់វា ។
២-បង្កើនភាពស្រស់ស្អាតដល់ស្បែក ៖ ចំពោះអ្នកដែលមានរោគមុន ឬស្នាមជាំផ្សេងទៀតនៅលើស្បែកមុខ អ្នកអាចលាបទឹកដូងលើតំបន់ដែលមានបញ្ហាទាំងនោះ ដោយសារទឹកដូងមានសមត្ថភាពក្នុងការជម្រះបញ្ហាទាំងនោះ និងធ្វើឲ្យស្បែកមុខមានភាពស្រស់ថ្លា ។ វាក៏បន្ថែមសំណើមដល់ស្បែក ប្រសិនបើអ្នកទទួលទានទឹកដូង វានឹងបញ្ចេញជាតិប្រេងចេញពីរាងកាយរបស់អ្នក ។
៣-បំបាត់អាការៈក្រោយពីស្រវឹង ៖ ប្រសិនអ្នកទទួលទានភេសជ្ជៈមានជាតិអាល់កុលច្រើនលើសកំណត់ អ្នកអាចទទួលទានទឹកដូងដើម្បីបំបាត់អាការក្រោយពីស្រវឹងខ្លាំង ។ វាក៏ជួយជំនួសសារជាតិអេឡិចត្រូលីតដែលបាត់បង់ពីរាងកាយរបស់អ្នកតាមរយៈការនោមញឹកញាប់ និងក្អួត ។
៤-សម្រួលដល់ការរំលាយអាហារ ៖ ប្រសិនបើអ្នកមានបញ្ហាក្នុងអំឡុងពេលដំណើរការរំលាយអាហារ ទឹកដូងអាចដោះស្រាយបញ្ហានេះបាន ។ ដោយសារតែកំហាប់ជាតិសរសៃដ៏ខ្ពស់ដែលមានក្នុងទឹកដូង វាជួយការពារនូវការពិបាករំលាយអាហារ និងកាត់បន្ថយការច្រាលទឹកអាស៊ីតក្រពះ ។
៥-កាត់បន្ថយសម្ពាធឈាម ៖ នៅក្នុងករណីជាច្រើនកម្រិតមិនស្មើគ្នានៃអេឡិចត្រូលីតអាចបណ្តាលឲ្យមានសម្ពាធឈាមខ្ពស់ ។ ដោយសារតែទឹកដូងមានបរិមាណអេឡិចត្រូលីតគ្រប់គ្រាន់ វាអាចប្រើក្នុងការរក្សាតុល្យភាពនៃការបាត់បង់អេឡិចត្រលីត ។ នៅក្នុងករណីមួយចំនួនទៀត ទឹកដូងត្រូវបានគេទទួលទានរាល់ព្រឹកដើម្បីជំរុញតុល្យភាពនៃអេឡិចត្រូលីតទាំងនេះ៕

0 Comments